របៀប​រើស​សំលៀក​បំពាក់ ឱ្យត្រូវ​នឹងកម្ម​វិធីផ្សេងៗ

យើង​កុំគប្បី​សំគាល់​ពណ៌ព្រែ ឬសំពត់​ទាំងឡាយ​ថាល្អ ហើយសម ហើយ​យកជា​ប្រមាណ​នោះ​ឡើយ។  ព្រែក្ដី​ សំពត់​អម្បោះក្ដី ។ល។ រមែង​មាន​ពណ៌​ផ្សេងៗគ្នា ដូច្នេះ​យើងត្រូវ​រើសយក​ពណ៌ណា ដែល​សម​ល្មមនឹង​សម្បុរ​ស្បែក​យើង ពណ៌​ណាសម​នឹងចំណាស់​យើង ទោះបី​មានផ្កា​ឬលាត​ក៏កុំឱ្យ​មាន​ទំនាស់​ពុំសមរម្យ និង​រូបចោម​លោម​ពណ៌​របស់​យើង។
សម្លៀក​បំពាក់នេះ ត្រូវចែក​ទៅទៀត​តាម​ទម្លាប់​ទំនៀមផង តាម​សម័យ​និយម​ផង តាមផ្លូវ​ការផង តាម​រដូវផង។
តាម​ទម្លាប់​ទំនៀម​នឹង​សម័យ​និយម យើង​គប្បី​ស្លៀក​ពាក់​ឱ្យត្រូវ តាម​ទម្លាប់​ទំនៀម​របស់​ស្រុកនោះ​តើនៅ​ពេល​ណាខ្លះ?

ខ្ញុំយល់ថា ត្រូវស្លៀក​ពាក់​ឱ្យ​សមរម្យ​ផង ឱ្យត្រូវ​តាម​ទម្លាប់​ទំនៀម​ស្រុកផង ឱ្យត្រូវ​តាម​សម័យ​និយមផង ក្នុង​ពេល​ដូច​មាន​តទៅនេះ៖
១. ទៅវត្ត ( ក្នុងឱ្យកាស​បុណ្យក្ដី ឥត​បុណ្យក្ដី )។
២. ទៅបុណ្យខ្មោច គឺសព​នៅ​លើផ្ទះ ឈាបនកិច្ច​បញ្ចុះធាតុ។
៣. ទៅក្នុងពិធី​មង្គលការ​អាពាហ៍ពិពាហ៍។
៤. ទៅធ្វើការងារផ្សេងៗ។
៥. ទៅដើរកំសាន្ត។
៦. ទៅលេងផ្ទះ​បងប្អូន មិត្ត​សំឡាញ់។
៧. នៅផ្ទះ។
ការកាន់​ទម្លាប់​ទំនៀម​ជាការ​ប្រសើរ​ណាស់ ក៏ពិត​មែន​ហើយ ប៉ុន្តែ​ទម្លាប់​ឯណា​ដែល​ប្រែប្រួល​ទៅតាម​សម័យ​និយម យើង​ទម្លាប់​នោះមិន​អាចនៅ​ជាទំនៀម​ទៅទៀត​បាន​ឡើយ។
រឿងសម្លៀក​បំពាក់នេះ​ផ្លាស់ប្ដូរ​ច្រើន​បែប​ណាស់ ស្ទើរតែ ១ឆ្នាំម្ដងៗ។ តែសម្រាប់​ចូលគាល់​ព្រះរាជាក្ដី មង្គលការអាពាហ៍​ពិពាហ៍ កាន់​ទុក្ខក្ដី ទំទាន់​បាន​ផ្លាស់​ចោល​ទម្លាប់​ទំនៀម​ចាស់​បុរាណ​ដាច់​ស្រឡះ​ទៅ​ឡើយទេ៕
https://khmerpropey.com/customs-and-traditions/1107

Comments